កែប៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតឱ្យ «TRY PHEAP KOH TUNSAY RESORTS CO., LTD» អភិវឌ្ឍន៍កោះត្បាល់ ដែលមានទីតាំងស្ថិតនៅភូមិកែប សង្កាត់កែបក្រុងកែប ខេត្តកែប ក្នុងទុនវិនិយោគចំនួន ១៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន១០៥កន្លែង។
កោះត្បាល់ គឺជាកោះធម្មជាតិមួយដែលមានទេសភាពស្រស់បំព្រងព័ទ្ធជុំវិញនៅលើកោះ រីឯទឹកសមុទ្រថ្លាឈ្វេង និងមានខ្យល់អាកាសបរិសុទ្ធធ្វើឱ្យភ្ញៀវទេសចរដែលមកលេងកម្សាន្ដនៅកោះនេះមានអារម្មណ៍ស្រស់ស្រាយរំសាយនូវទុក្ខកង្វល់ទាំងឡាយ។
កោះត្បាល់ មានចម្ងាយប្រហែល ៦ គីឡូម៉ែត្រពីក្រុងកែប និងធ្វើដំណើរតាមទូកប្រមាណពី៣៥-៤៥នាទី។ កោះត្បាល់ក៏នៅជាប់នឹងកោះទន្សាយដែលស្ថិតក្នុងគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុនទ្រីភាពផងដែរ ដោយមានចម្ងាយពីគ្នាតែ ១,៥គីឡូម៉ែត្រប៉ុណ្ណោះ៕ SP