VN Express ផ្សាយថា ជនជាតិវៀតណាមជាង ២,០០០នាក់ ត្រូវបាននាំចូលកម្ពុជា ធ្វើជាបុគ្គលិកខុសច្បាប់នៅក្នុងកាស៊ីណូ

ពិភពលោក
ថ្ថ្ងៃអង្គារ 23 សីហា 2022
VN Express ផ្សាយថា ជនជាតិវៀតណាមជាង ២,០០០នាក់ ត្រូវបាននាំចូលកម្ពុជា ធ្វើជាបុគ្គលិកខុសច្បាប់នៅក្នុងកាស៊ីណូ

កាលពីសប្ដាហ៍មុនមានករណីជនជាតិវៀតណាមសម្រុករត់ចេញពីកាស៊ីណូដំរី២ នៅជ្រៃធំ មានអ្នកខ្លះប្រថុយរត់ចុះហែលទឹកទន្លេឆ្លងទៅប្រទេសវៀតទាំងតក់ក្រហល់។

ក្រោយមកសារព័ត៌មាន VN Express បានផ្សាយថា សាកសពក្មេងប្រុសអាយុ ១៦ ឆ្នាំម្នាក់ក្នុងចំណោមអ្នករត់គេចខ្លួន ៤២ នាក់ផ្សេងទៀតដែលរត់ចេញពីកាស៊ីណូនៅកម្ពុជា កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ត្រូវបានគេរកឃើញនៅក្នុងទឹកទន្លេដែលស្ថិតក្នុងស្រុកអាន់ភូ (An Phu) ខេត្តអាងយ៉ាង (An Giang) ប្រទេសវៀតណាម។ អាជ្ញាធរបានធ្វើកោសល្យវិច័្ចយ និងបានប្រគល់ជូនក្រុមគ្រួសារសពដើម្បីធ្វើបុណ្យតាមប្រពៃណី។

ការស៊ើបអង្កេតមួយកំពុងបន្តដើម្បីបង្ក្រាបក្រុមជួញដូរមនុស្សដែលមានសក្តានុពលពាក់ព័ន្ធនឹងករណីនេះ។  អ្នករត់គេចខ្លួនពីកាស៊ីណូ បាននិយាយថា មានជនជាតិវៀតណាមជាង ២០០០នាក់ នាំយកមកកម្ពុជាជាកម្មករខុសច្បាប់នៅក្នុងកាស៊ីណូជាច្រើន។

នគរបាលវៀតណាមនៅខេត្តអាងយ៉ាង (An Giang) បានសហការជាមួយសមភាគីខេត្តកណ្តាលប្រទេសកម្ពុជា កាលពីថ្ងៃសុក្រសប្តាហ៍មុន ដើម្បីស្វែងរកកម្មករខុសច្បាប់ទាំងអស់ដែលត្រូវបានបង្ខាំងទុកនៅតាមកាស៊ីណូក្នុងប្រទេសកម្ពុជា ដើម្បីធ្វើយ៉ាងណាឱ្យពួកគេអាចវិលត្រឡប់ទៅកាន់ប្រទេសវៀតណាមវិញ និងបានបន្តការស៊ើបអង្កេត ដើម្បីបង្ក្រាបក្រុមមេក្លោងជួញដូរមនុស្សដែលពាក់ព័ន្ធក្នុងករណីនេះ។

ដោយឡែកនគរបាលជាតិកម្ពុជាបានបញ្ជាក់ថា កម្លាំងសមត្ថកិច្ចបានរកឃើញមនុស្ស ១១ នាក់ដែលកំពុងជាប់នៅក្នុងកាស៊ីណូមួយចំនួនក្នុងឃុំជ្រៃធំ ខេត្តកណ្តាល៕ ប្រភព VN Express 

VN Express ផ្សាយថា ជនជាតិវៀតណាមជាង ២,០០០នាក់ ត្រូវបាននាំចូលកម្ពុជា ធ្វើជាបុគ្គលិកខុសច្បាប់នៅក្នុងកាស៊ីណូ VN Express ផ្សាយថា ជនជាតិវៀតណាមជាង ២,០០០នាក់ ត្រូវបាននាំចូលកម្ពុជា ធ្វើជាបុគ្គលិកខុសច្បាប់នៅក្នុងកាស៊ីណូ VN Express ផ្សាយថា ជនជាតិវៀតណាមជាង ២,០០០នាក់ ត្រូវបាននាំចូលកម្ពុជា ធ្វើជាបុគ្គលិកខុសច្បាប់នៅក្នុងកាស៊ីណូ

Tags