តម្លៃប្រេងសាំងដែលត្រូវលក់នៅប្រទេសកម្ពុជាចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២នឹងត្រូវលក់ ៤.៨០០ រៀលក្នុង១លីត្រសម្រាប់សាំងធម្មតា EA92 និង ៥,៣០០ រៀលក្នុង១លីត្រសម្រាប់ប្រេងម៉ាស៊ូត DO 50ppm។ នេះបើយោងតាមលិខិតរបស់ក្រសួងពាណិជ្ជកម្ម។
តម្លៃនេះបើប្រៀបធៀបនឹងតម្លៃដែលក្រសួងបានអនុវត្តកាលពី១០ថ្ងៃមុន (ថ្ងៃទី១១ ដល់ថ្ងៃទី២០ខែកក្កដា) ឃើញថាចុះថ្លៃចំនួន ៤,៥០ រៀល ខណៈប្រេងម៉ាស៊ូតបានចុះថ្លៃ ៣00 រៀល។ ដែលកាលពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែកក្កដា តម្លៃ ៥,២៥០ រៀលក្នុងមួយលីត្រសម្រាប់សាំងធម្មតាEA92 និង ៥,៦០០ រៀលក្នុងមួយលីត្រសម្រាប់ប្រេងម៉ាស៊ូត Do 50ppm៕