រដ្ឋធានីថ្មីរបស់ឥណ្ឌូនេស៊ីធំជាងក្រុងចាស់៤ដង កំពុងសាងសង់ដើម្បីក្លាយជាប្រទេសអភិវឌ្ឍន៍

ពិភពលោក
ថ្ថ្ងៃសុក្រ 15 កក្កដា 2022
រដ្ឋធានីថ្មីរបស់ឥណ្ឌូនេស៊ីធំជាងក្រុងចាស់៤ដង កំពុងសាងសង់ដើម្បីក្លាយជាប្រទេសអភិវឌ្ឍន៍

ប្រធានអាជ្ញាធរក្រុង Nusantara Capital (IKN) របស់ប្រទេសឥណ្ឌូនេស៊ី លោក Bambang Susantono កាលពីពេលថ្មីនេះបាននិយាយថា រដ្ឋធានីដែលកំពុងបង្កើតថ្មីមួយអាចនឹងក្លាយជាផ្ទះសម្រាប់ប្រជាជនរស់នៅប្រហែល ១,៧ ទៅ ១,៩ លាននាក់ នៅឆ្នាំ ២០៤៥។ 

លោក Bambang ថាការភិវឌ្ឍន៍រដ្ឋធានីថ្មីនេះ នឹងត្រូវអនុវត្តជាបីដំណាក់កាលធំៗ គឺនៅឆ្នាំ២០២៤-២០៣៥ និង ២០៤៥ ដោយមានក្តីសង្ឃឹមថា នៅឆ្នាំ ២០៤៥ រដ្ឋធានីថ្មី Nusantara នឹងក្លាយជាប្រភពសេដ្ឋកិច្ច ដែលនឹងមានសមត្ថភាពជំរុញឱ្យឥណ្ឌូនេស៊ី ក្លាយជាប្រទេសអភិវឌ្ឍន៍។

រដ្ឋធានីថ្មីរបស់ឥណ្ឌូនេស៊ីធំជាងក្រុងចាស់៤ដង កំពុងសាងសង់ដើម្បីក្លាយជាប្រទេសអភិវឌ្ឍន៍

គួររម្លឹកថា រដ្ឋធានីថ្មីនោះមានទីតាំងនៅភាគខាងកើត Kalimantan មានទំហំធំជាង ៤ ដងនៃទីក្រុង Jakarta ឬប្រហែល ៥៦ ០០០ ហិកតាឯណោះ ខណ:តំបន់នេះ រុំ ព័ទ្ធ ដោយព្រៃឈើត្រូពិក ហើយនឹងក្លាយជាកន្លែងស្រូបយកឧស្ម័នកាបូនិចយ៉ាងច្រើន ដែលនេះហើយជាមូលហេតុធ្វើឱ្យគម្រោងនេះ ទទួលបានការកោតសរសើរពីពិភពលោកយ៉ាងខ្លាំង។

ហើយមិនតែប៉ុណ្ណោះមានក្រុមហ៊ុនចម្រុះជាតិសាសន៍ចំនួនពីរ គឺ Foxconn និង Fosun កំពុងតែបានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការចូលមកវិនិយោគ នៅក្នុងគម្រោងរដ្ឋធានី Nusantara នេះ៕