
សាព័ត៌មាន Bloomberg បានរាយការណ៍មកថា នាយកក្រុមហ៊ុន Microsoft បានចាប់ផ្តើមស៊ើបអង្កេតលើការចោទប្រកាន់របស់លោក Bill Gates ទាក់ទងនឹងបុគ្គលិកស្រី ដែលត្រូវបានគេចាត់ទុកថាមិនសមរម្យហើយបានសំរេចថា មហាសេដ្ឋីរូបនេះត្រូវលាឈប់ពីក្រុមប្រឹក្សាភិបាលកាលពីឆ្នាំមុន។
អ្នកនាំពាក្យក្រុមហ៊ុន Microsoft បាននិយាយថាក្រុមហ៊ុនយក្សនេះបានកំពុងព្រួយបារម្ភព្រោះកាលពីឆ្នាំ២០១៩ថាលោកហ្គេតស៍បានព្យាយាមមានទំនាក់ទំនងជិតស្និទ្ធជាមួយនិយោជិកក្នុងឆ្នាំ២០០០។ អ្នកនាំពាក្យរូបនោះបានបន្ថែមថាក្រុមប្រឹក្សាបានពិនិត្យមើលបញ្ហានេះដោយមានជំនួយពីក្រុមហ៊ុនច្បាប់។
សមាជិកក្រុមប្រឹក្សាភិបាលដែលគ្រប់គ្រងបញ្ហានេះបានជួលក្រុមហ៊ុនច្បាប់ឱ្យធ្វើការស៊ើបអង្កេតបន្ទាប់ពីទទួលបានលិខិតពីវិស្វករក្រុមហ៊ុន Microsoft ដែលបាននិយាយថា នាងមានទំនាក់ទំនងផ្លូវភេទជាមួយហ្គេតស៍អស់រយៈពេលជាច្រើនឆ្នាំ។ ក្នុងនោះរបាយការណ៍បានរាយការណ៍ថាលោកហ្គេតស៍បានចាកចេញមុនការស៊ើបអង្កេតត្រូវបានបញ្ចប់។
អ្នកនាំពាក្យរបស់មហាសេដ្ឋីត្រូវបានគេលើកឡើងថាការសម្រេចចិត្តរបស់លោកហ្គេតស៍ចាកចេញពីក្រុមប្រឹក្សាភិបាលគឺមិនមានជាប់ទាក់ទងនឹងរឿងស្នេហាជិតពីរទសវត្សមកហើយដែលបានបញ្ចប់ដោយមេត្រីភាព។ ការចាកចេញពីក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនMicrosoft ជាការសម្រេចរបស់គាត់ក្នុងការចំណាយពេលវេលាបន្ថែមទៀត ដើម្បីសប្បុរសធម៌របស់គាត់។
ទាក់ទងនឹងកាលើកឡើងនេះតំណាងរបស់ហ្គេតស៍ និងក្រុមហ៊ុន Microsoft មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានភ្លាមៗទេ៕
