
នៅល្ងាចថ្ងៃទី១៥ ខែឧសភា សមត្ថកិច្ចបានចាប់ខ្លួនម្ចាស់យេហោភេសជ្ជៈល្បីមួយឈ្មោះ The KOI និង Tube Cafe ជាកូនប្រសារឧកញ៉ា ហេង សៀ ករណីសង្ស័យជួលមនុស្សប្រុស-ស្រីថតរូបអាសអាភាសប្រឌិតរឿងដើម្បីបំផ្លាញកិត្តិយសលើកញ្ញា មាន ពេជ្ររីតា។
បន្ទាប់ពីឃាត់ខ្លួនលោក ឈុន ដារ៉ា (ជនសង្ស័យ) អាយុ ៣២ឆ្នាំ ដែលត្រូវបានគេស្គាល់ថា ជាម្ចាស់ The KOI និង Tube Cafe ពាក់ព័ន្ធករណីខាងលើនេះ កម្លាំងសមត្ថកិច្ចបាននឹងកំពុងបន្តតាមចាប់អ្នកពាក់ព័ន្ធផ្សេងទៀត ដែលចូលរួមប្រឌិតជួលមនុស្សប្រុស-ស្រីមួយគូមកថតរូបឈុតឆាកអាសអាភាស ហើយយកមកចែកចាយតាមបណ្តាញសង្គម ដើម្បីជាការបំភ័ន្តសាធារណៈមតិឱ្យយល់ច្រឡំថា ជារូបភាពរបស់កញ្ញា មាស ពេជ្ររីតា៕
