
អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង លោកឧត្តមសេនីយ៍ត្រី អៀរ ប៊ុនធឿន ស្នងការរងបានឱ្យដឹងបឋមនៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ ថា ករណីភ្លើងឆេះផ្ទះសម្លាប់មនុស្ស ៦នាក់ទាំងទារកនៅក្នុងពោះម្ដាយម្នាក់ផង ដែលបានកើតហេតុកាលពីយប់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២១ នៅក្នុងឃុំខុនរ៉ងស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង កន្លងទៅនេះ គឺជាអំពើឃាតកម្ម ដែលឃាតកត្រូវបានសមត្ថកិច្ចវែកមុខឃើញហើយ។
លោកបញ្ជាក់ថា «ឃាតកគឺជាប្ដី និងជាឪពុក ដែលបានដុតផ្ទះសម្លាប់ប្រពន្ធ និងកូនខ្លួនឯង»៕