ប្រទះឃើញសត្វព្រៃ រុក្ខជាតិកម្រ និងទឹកជ្រោះជាច្រើនកន្លែង នៅក្នុងដែនជម្រកសត្វព្រៃភ្នំណាមលៀរ

ព័ត៌មានសង្គម
ថ្ថ្ងៃអង្គារ 19 មេសា 2022
ប្រទះឃើញសត្វព្រៃ រុក្ខជាតិកម្រ និងទឹកជ្រោះជាច្រើនកន្លែង នៅក្នុងដែនជម្រកសត្វព្រៃភ្នំណាមលៀរ

អ្នកស្រាវជ្រាវនៃក្រសួងបរិស្ថានបានរកឃើញ ថនិកសត្វធំ ក្រុមប្រចៀវនិងជ្រឹង ក្រុមសត្វស្លាបក្រុមល្មូននិងថលជលិក ក្រុមសត្វល្អិតក្នុងទឹក ពពួកសប្បីសត្វ (Mollusc) និងក្រុមរុក្ខជាតិ នៅក្នុងដែនជម្រកសត្វព្រៃភ្នំណាមលៀរ។

ប្រទះឃើញសត្វព្រៃ រុក្ខជាតិកម្រ និងទឹកជ្រោះជាច្រើនកន្លែង នៅក្នុងដែនជម្រកសត្វព្រៃភ្នំណាមលៀរ

ក្រុមសត្វនីមួយៗត្រូវបានគេប្រើប្រាស់វិធីសាស្រ្តសិក្សាទៅតាមជំនាញរៀងៗខ្លួនដូចជា ការដាក់កាមេរ៉ាថតរូបស្វ័យប្រវត្តិ ខ្សែបន្ទាត់ត្រង់ស៊ិក, ការដាក់អន្ទាក់មង (Mist nets) និងអន្ទាក់ចាប់តាមផ្លូវ (Harp-traps) នៅពេលយប់, ការស្តាប់សំលេង ការមើលដោយកែវឆ្លុះ (binoculars) ការប្រើប្រាស់សំណាញ់ដួសដោយដៃ ការដាក់ជម្រកសប្បនិមិ្មត (Artificial method) និងការជួបសម្ភាសន៍ផ្ទាល់ជាមួយប្រជាជននៅតំបន់នោះ។

ប្រទះឃើញសត្វព្រៃ រុក្ខជាតិកម្រ និងទឹកជ្រោះជាច្រើនកន្លែង នៅក្នុងដែនជម្រកសត្វព្រៃភ្នំណាមលៀរ

សូមបញ្ចាក់ថា ក្រុមអ្នកអភិរក្សនៃក្រសួងបរិស្ថាន សហការជាមួយអ្នកជំនាញផ្នែកសេដ្ឋកិច្ចសង្គមអ្នកជំនាញផ្នែកសត្វ និងរុក្ខជាតិ និងមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ក្រោមការគាំទ្រពីគម្រោងCAMPAS កំពុងធ្វើការសិក្សាពីសក្ដានុពលនៃដែនជម្រកសត្វព្រៃភ្នំណាមលៀរ ដើម្បីស្នើសុំដាក់បញ្ចូលក្នុងបញ្ជីសួនភូគព្ភសាស្ត្រ (Geopark) នៃអង្គការ UNESCO៕

ប្រទះឃើញសត្វព្រៃ រុក្ខជាតិកម្រ និងទឹកជ្រោះជាច្រើនកន្លែង នៅក្នុងដែនជម្រកសត្វព្រៃភ្នំណាមលៀរ