កាសែតបាងកកប៉ុស្តិ៍បានផ្សាយថា ប្រទេសថៃក្លាយជាគោលដៅទេសចរណ៍ដែលមានអ្នកស្វែងរកច្រើនគេបំផុតលំដាប់ទី១ នៅលើគេហទំព័រ Agoda ដែលជាគេហទំព័រស្វែងរកកន្លែងទេសចរណ៍ជាសកល និងមានប្រជាប្រិយភាពបំផុតក្នុងពិភពលោក។
បើតាមរបាយការណ៍របស់គេហទំព័រ Agoda បានបង្ហាញថា មនុស្សជុំវិញសាកលលោក មានអ្នកចូលទៅស្វែងរកគោដៅទេចរណ៍ថៃបម្រុងនឹងមកលេងកម្សាន្តនៅលើគេហទំព័រខ្លួនបានកើនឡើងរហូតទៅដល់ ៥០០% ខ្ពស់បំផុត ចាប់តាំងពីខែមករាមកដល់ខែមីនា ឆ្នាំ ២០២២ កន្លងមកនេះ។
ដោយឡែកសម្រាប់ប្រទេសចំនួន៣ផ្សេងទៀត បន្ទាប់ពីថៃរួមមានលេខ ២បានទៅលើប្រទេសជប៉ុន លេខ៣ សហរដ្ឋអាមេរិក និងលេខ៤ សិង្ហបុរី សុទ្ធសឹងតែជាគោលដៅទេសចរណ៍លំដាប់កំពូលដែលមានអ្នកស្វែងរកច្រើនបំផុតផងដែរ៕