អ្នកកាសែត ៣រូប បាត់បង់ជីវិតនៅក្នុងប្រទេសអ៊ុយក្រែន ដោយសារទាហានរុស្ស៊ីបាញ់រៈ

ពិភពលោក
ថ្ថ្ងៃព្រហស្បតិ៍ 17 មីនា 2022
អ្នកកាសែត ៣រូប បាត់បង់ជីវិតនៅក្នុងប្រទេសអ៊ុយក្រែន ដោយសារទាហានរុស្ស៊ីបាញ់រៈ

អ្នកបាត់បង់ជីវិតទាំង៣នាក់ ដែលផ្តិតយកទិដ្ឋភាពសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន ម្នាក់ជាអ្នកថតរូបប្រចាំស្ថាប័នសារព័ត៍មានដ៏ធំ Fox News មានឈ្មោះ Pierre Zakrzewski អាយុ ៥៥ឆ្នាំនិង២រូបផ្សេងទៀតម្នាក់ជា Producer ជនជាតិអ៊ុយក្រែន ឈ្មោះ Oleksandra អាយុ២៤ឆ្នាំ និងមួយរូបទៀតជា filmmaker ស្របពេលទីក្រុងគៀវកំពុងរងការគំរាមកំហែងវាយដណ្តើមកាន់កាប់ដោយកងទ័ពរបស់វិមានក្រឹមឡាំង។

ពួកគេទាំងបីបានជិះក្នុងរថយន្តមួយនៅ តំបន់ Gorenka នៅក្រៅទីក្រុងគៀវ ហើយត្រូវបានកងទាហានរបស់រុស្សីបាញ់ស្រោចមកលើរថយន្តរហូតបាត់បង់ជីវិត។ នេះជាករណីដំបូងនៃការស្លាប់របស់អ្នកកាសែតនៅក្នុងប្រទេសអ៊ុយក្រែន ចាប់តាំងពីរុស្សីបានបើកការវាយប្រហារឈ្លានពានមកលើប្រទេសនេះ៕ Images by ABC

អ្នកកាសែត ៣រូប បាត់បង់ជីវិតនៅក្នុងប្រទេសអ៊ុយក្រែន ដោយសារទាហានរុស្ស៊ីបាញ់រៈ