ចាប់តាំងពីប្រទេសរុស្សី លើកទ័ពវាយលើអ៊ុយក្រែន នេះជាលើកដំបូងហើយដែលដឹកនាំប្រទេសចំនួន ៣រូបនៅអ៉ឺរ៉ុបបានធ្វើដំណើរតាមរថភ្លើងទៅកាន់ទីក្រុងគៀវ ដើម្បីជួបលោក Zelensky ខណៈសង្គ្រាមកំពុងបន្តយ៉ាងក្ដៅគគុក។
មេដឹកនាំប្រទេសនៅអឺរ៉ុប ដែលបានធ្វើដំណើរទស្សនកិច្ចដោយផ្ទាល់មកកាន់រដ្ឋធានី គៀវរួមមាន សាធារណរដ្ឋ ឆេក ប៉ូឡូញ និងស្លូវេនៀ។
សូមរម្លឹកថា ការធ្វើដំណើរទស្សនកិច្ចទៅកាន់អ៊ុយក្រែន កំឡុងពេលនេះគឺជាការផ្តួចផ្តើមគំនិតរបស់ប្រធានាធិបតី ប៉ូឡូញ បន្ទាប់ពីសមាគមន៍អឺរ៉ុបធ្វើការព្រមានពីការគំរាមកំហែងដោយការវាយប្រហារពីវិមានក្រឹមឡាំង។ ដែលការនេះលោក Mateusz Morawiecki ប្រធានាធិបតីប៉ូឡូញ បានលើកឡើងថា ពិភពលោកបានឃើញថាអ៊ុយក្រែន មិននៅតែម្នាក់ឯងទេ ពោលគឹមានប្រទេសជាមិត្តនៅរង់ចាំជួយជានិច្ច៕