កងទ័ពរុស្ស៊ីវាយដណ្ដើមបានទីក្រុង Kherson ជាទីក្រុងធំទីពីរ និងជាទីក្រុងមួយស្ថិតនៅភាគខាងត្បូងនៃប្រទេសអ៊ុយក្រែនបានហើយ។
ដោយឡែកខាងភាគអ៊ុយក្រែនក៏បានទទួលស្គាល់ថា ទីក្រុង Kherson ពិតជាធ្លាក់នៅក្នុងដៃកងទ័ពរុស្ស៊ី ដែលជាការបាត់បង់ដ៏ធំរបស់អ៊ុយក្រែន។
សូមរម្លឹកថា ការវាយកាន់កាប់ទឹកដីរបស់អ៊ុយក្រែននេះ បានធ្វើឱ្យគេមើលឃើញកាន់តែច្បាស់ពីការឈ្លានពានរបស់រុស្ស៊ីទៅលើប្រទេសក្បែរខាង ដែលពីមុន ប្រទេសដែលដឹកនាំរបស់លោកប្រធានាធិបតី Putin អះអាងថាខ្លួនគ្មានចេតនា ណាមួយវាតទី ប្រទេសដទៃឡើយ៕