ក្រសួងការពារជាតិអ៊ុយក្រែន បានឱ្យដឹងថា មានជនស៊ីវិលជាង ៣៥០នាក់ក្នុងនោះមានកុមារ១៤នាក់ត្រូវបានសម្លាប់ ចាប់តាំងពីរុស្ស៊ីវាយឈ្លានពានអ៊ុយក្រែន។ ខណៈជនភៀសខ្លួនចេញពីប្រទេសអ៊ុយក្រែនវិញកើនឡើងដល់ជាងកន្លះលាននាក់ហើយ និងកំពុងបន្តកើនឡើងទៀត។
តាមរបាយការនោះក៏បានឱ្យដឹងផងដែរថា ទាហានរុស្ស៊ី ៥៣០០នាក់បានស្លាប់និងចាប់ខ្លួនពីសំណាក់អ៊ុយក្រែន រួមទាំងការបំផ្លាញចោលនូវគ្រឿងសព្វាវុធមួយចំនួនធំផងដែរ។
សូមរម្លឹកថា ជំនួបរវាងគណៈប្រតិភូរុស្សុី និងអ៊ុយ ដើម្បីស្វែងរកដំណោះស្រាយកាលពីថ្ងៃទី២៨មិនបានទទួលលទ្ធផលអ្វីឡើយ។ យ៉ាងណាភាគីទាំងពីរគ្រោងនឹងជួបគ្នាម្តងទៀតឆាប់ៗខាមុខនេះ៕