ក្រោយការបំពានពីពូទីនលើអ៊ុយក្រែន ប្រធានាធិបតី Joe Biden បានបញ្ជាឱ្យក្រសួងការបរទេសអាមេរិក បញ្ចេញអាវុធបន្ថែមទៀត ដែលមានតម្លៃ ៣៥០លានដុល្លារ ពីស្តុករបស់សហរដ្ឋអាមេរិក ទៅកាន់ប្រទេសអ៊ុយក្រែន កាលពីថ្ងៃសុក្រ ខណៈដែលខ្លួនកំពុងតស៊ូដើម្បីទប់ទល់នឹងការឈ្លានពានរបស់រុស្ស៊ី។
អាល្លឺម៉ងតម្លេីងសាច់ដុំដាក់រុស្សីដោយសម្រេចបញ្ជូនអាវុធបាញ់រថក្រោះចំនួន ១០០០ គ្រឿងនិងអាវុធបាញ់យន្តហោះចំនួន៥០០គ្រឿងទៅកាន់អ៊ុយក្រែនដែលជាការសម្រេចចិត្តនយោបាយការបរទេសមិនដែលមានកន្លងមក។លេីសពីនេះទៀតរដ្ឋាភិបាលអាល្លឺម៉ង់សម្រេចប្រេីប្រាស់ថវិកា១០០ពាន់លានអឺរ៉ូមួយឆ្នាំពង្រឹងវិស័យយោធា។
តួគីបានបិទដែនទឹក សមុទ្រខ្មៅមិនអោយគ្រប់នាវារុស្សុីឆ្លងកាត់ជាដាច់ខាត ទាំងកប៉ាល់មុជទឹកកប៉ាល់ចំបាំងនិងនាវាដឹកទំនិញ ដែលបំរើរការ ផ្នែកយោធា ធ្វើអោយលោកពូទីនក្តៅស្លឹកត្រចៀក ជាមួយតួគីយ៉ាងខ្លំាង ហើយស្របពេលនេះដែរ តំបន់បាល់ទិចទំាងមូល ( អុឺរ៉ុបខាងកើត ) បានបិទដែនអាកាស មិនអោយអាកាសចររុស្សុី ទាំងសុីវិលទំាងយោធាមិនអោយហោះឆ្លងកាត់ជាដាច់ខាត។
ប្រទេសសមាជិកណាតូផ្សេងទៀតបង្កេីនជំនួយអាវុធថែមទៀតដែលអាវុធទាំងនេះដឹកដល់ប្រទេសអ៊ុយក្រែនបណ្តេីរៗហេីយ។អូស្រ្តាលីក៏សម្រេចជួយដល់អ៊ុយក្រែនតាមរយ:ណាតូដែរ។
ប្រជាជននៅលេីពិភពលោកកាន់តែច្រេីនចេញមុខប្រឆាំងនឹងការឈ្លានពានរបស់រុស្សីនិងបង្ហាញពី #សាមគ្គីភាពជាមួយអ៊ុយក្រែន។ប្រជាជនរុស្សីក៏នៅបន្តចេញមុខបាតុកម្មប្រឆាំងនឹងសង្រ្គាមនៅអ៊ុយក្រែន។ ប្រជាជនអ៊ុយក្រែនរាប់លាននាក់កំពុងភៀសខ្លួន។ប្រទេសនៅអឺរ៉ុបជាច្រេីនកំពុងរង់ចាំទទួល។
ប្រធានាធិបតីអ៊ុយក្រែនចេញមុខយ៉ាងសកម្មជាមួយកងទ័ពក្នុងការលេីកទឹកចិត្តដល់ការប្រយុទ្ធ។គាត់ក៏បានសកម្មក្នុងការទំនាក់ទំនងទទួលបានការគាំទ្រពីប្រមុខរដ្ឋាភិបាលប្រទេសនានាកាន់តែច្រេីន។ពិភពលោកមានការគោរពនិងកោតសរសេីរដល់គាត់កាន់តែខ្លាំង។អ្នកខ្លះដែលធ្លាប់បង្អាប់គាត់ថាជាតារាកំប្លែងតែពេលនេះបែជាមកកោតសរសេីរសមត្ថភាពដឹកនាំប្រយុទ្ធរបស់គាត់ទប់ទល់ជាមួយបុរសខ្លាំងអតីតភ្នាក់ងារ KGB។
ជារួមលោកពូទីនកំពុងតែប្រឈមនឹងបញ្ហាកាន់តែធំហេីយផែនការរបស់គាត់ប្រហែលជាពិបាកនឹងសម្រេចដែលប្រហែលជាអាចនាំមកនូវផលវិបាកត្រឡប់មកលេីរូបគាត់វិញ៕