ផែនការធំមួយបានដាក់ចេញ បន្ទាប់ពីកសិករភ្ជួរដីចំការផ្ទុះគ្រាប់មីនដាច់ត្រាក់ទ័រ និងរបួសធ្ងន់ នៅចង្កេះភ្នំមួយ

ព័ត៌មានសង្គម
ថ្ថ្ងៃអង្គារ 8 កុម្ភៈ 2022

 

ផែនការធំមួយបានដាក់ចេញ បន្ទាប់ពីកសិករភ្ជួរដីចំការផ្ទុះគ្រាប់មីនដាច់ត្រាក់ទ័រ និងរបួសធ្ងន់ នៅចង្កេះភ្នំមួយ

បន្ទាប់ពីមានករណីកសិករម្នាក់ភ្ជួរដីចំការប៉ះចំគ្រាប់មិនទាន់ផ្ទុះធ្វើឱ្យអ្នកបើកបរត្រាក់ទ័ររបួសធ្ងន់និងខូចខាតត្រាក់ទ័រទាំងស្រុងនៅភូមិ១ សង្កាត់អូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ កាលពីពេលកន្លងទៅ ត្រូវបានអង្គភាពស៊ីម៉ាក់ បានដាក់ផែនការបញ្ជូនកម្លាំងទៅបោសសំអាតផ្ទៃចម្ការមីននៅខេត្តព្រះសីហនុទាំងអស់នៅក្នុងឆ្នាំ២០២២ នេះបើតាមការឱ្យដឹងពីលោក ហេង រតនាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកស៊ីម៉ាក់កម្ពុជានៅថ្ងៃទី០៧ ខែកុម្ភ: ឆ្នាំ២០២២។

សូមរម្លឹកថា ការផ្ទុះគ្រាប់ឆេះត្រាក់ទ័រកំពុងភ្ជួរដីនោះជាការផ្ទុះគ្រាប់មីនតោនប្រភេទTM-46 ដែលជាសំណល់យុទ្ធភណ្ឌកប់ចោលតាំងពីសម័យសង្គ្រាមខែ្មរក្រហម-ទាហានសាធារណរដ្នលន់ណុល ព្រោះតំបន់នេះអតីតមានទីតាំងបន្ទាយទាហានលន់ណុល។

ផែនការធំមួយបានដាក់ចេញ បន្ទាប់ពីកសិករភ្ជួរដីចំការផ្ទុះគ្រាប់មីនដាច់ត្រាក់ទ័រ និងរបួសធ្ងន់ នៅចង្កេះភ្នំមួយ

បើតាមរបាយការណីស៉ីម៉ាក់ កម្ពុជារង ផលប៉ះពាល់ខ្លាំងដោយសារគ្រាប់មីនកប់ដី។ កាលពីចន្លោះឆ្នាំ ១៩៧៩ និង២០១៤ ដែលក្នុងនោះមានជនរងគ្រោះស្លាប់ និងរបួសចំនួន ៦៤,០០០នាក់ដោយសារគ្រាប់មីនកប់ដី និងសំណល់ ជាតិផ្ទុះពីសម័យសង្គ្រាម។ ចាប់តាំងពីកម្ពុជាចុះកិច្ចព្រមព្រៀងលើអនុសញ្ញាហាមឃាត់គ្រាប់មីនប្រឆាំងមនុស្សកាលពីចុងទសវត្សរ៍ឆ្នាំ ១៩៩០រដ្ឋាភិបាលកម្ពុជា និងបណ្តាញដៃគូអភិវឌ្ឍន៍បាននិងកំពុងសហការគ្នាដើម្បីលុបបំបាត់គ្រាប់មីនកប់ដី និងសំណល់អាវុធជាតិផ្ទុះ សង្គ្រាមឱ្យអស់ពីប្រទេសកម្ពុជា៕

ផែនការធំមួយបានដាក់ចេញ បន្ទាប់ពីកសិករភ្ជួរដីចំការផ្ទុះគ្រាប់មីនដាច់ត្រាក់ទ័រ និងរបួសធ្ងន់ នៅចង្កេះភ្នំមួយ ផែនការធំមួយបានដាក់ចេញ បន្ទាប់ពីកសិករភ្ជួរដីចំការផ្ទុះគ្រាប់មីនដាច់ត្រាក់ទ័រ និងរបួសធ្ងន់ នៅចង្កេះភ្នំមួយ