យល់មិនសព្វវិធានសមត្ថកិច្ច ស្នើសុំជនសង្ស័យក្នុងបណ្ដឹងព្រហ្មទណ្ឌលោក ហេង សុវណ្ណា មកធ្វើសំណាក តែជននោះអាចដើរសេរី

ព័ត៌មានសង្គម
ថ្ថ្ងៃព្រហស្បតិ៍ 8 មេសា 2021

ព្រះសីហនុ៖ ករណីឆ្ងល់នេះក្រោយលោក ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ ចេញលិខិតស្នើមួយច្បាប់ទៅលោកអភិបាលខេត្ត សុំនាំខ្លួនលោក ហ៉ឹន ត្រឹង ហៅ ហេង សុវណ្ណា (ជនសង្ស័យ) មកពិនិត្យ និងធ្វើសំណាក ដើម្បីបញ្ជូនទៅតុលាការ ព្រោះលោក ហេង សុវណ្ណា ត្រូវបានតុលាការចេញដីការឱ្យនាំខ្លួនពាក់ព័ន្ធបទចោទ៣ករណី នៃក្រមព្រហ្មទណ្ឌ ពីក្រុមគ្រួសារអតីតឧកញ៉ា លឹម ហ៊ុយឡេង រឿងប្រាក់រាប់លានដុល្លារ។

យល់មិនសព្វវិធានសមត្ថកិច្ច ស្នើសុំជនសង្ស័យក្នុងបណ្ដឹងព្រហ្មទណ្ឌលោក ហេង សុវណ្ណា មកធ្វើសំណាក តែជននោះអាចដើរសេរី

តែបន្ទាប់ពីឃាត់ខ្លួននៅថ្ងៃទី០២ បែជានៅថ្ងៃទី០៦ លោកហ៊ឹន ត្រឹង ហៅ សុវណ្ណា បានដើរបង្ហាញមុខក្នុងភូមិសាស្រ្តស្រុកព្រៃនប់ ធ្វើឱ្យពលរដ្ឋកើតឆ្ងល់ថា នៅក្នុងលិខិតសុំនាំខ្លួនមកពិនិត្យ និងធ្វើសំណាក ក្រោយនាំខ្លួនបាន មិនទាន់គ្រប់ចំនួនថ្ងៃកំណត់របស់ក្រសូងសុខាភិបាលផងរូបលោកដើរចេញចូលជួបមនុស្សយ៉ាងសេរី ខណៈដែលខ្លួនជាប់បណ្ដឹង និងតម្រូវឱ្យធ្វើចត្តាឡីស័ក ប្រសិនបើដូចលិខិតស្នើរបស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថមែន ហេតុអ្វីបានទៅជាអ៉ីចឹងកើត?

ទាក់ករណីនេះលោក ហេង ប៊ុនទី បានឱ្យដឹងយ៉ាងខ្លីថា ការងារគាត់(លោក សុវណ្ណា)ដោះស្រាយចប់ហើយ ដោយមិនបានបញ្ជាក់ពីនីតិវិធីដែលលោកបានចេញលិខិតស្នើសុំរូបលោក សុវណ្ណា មកពិនិត្យ និងធ្វើសំណាកនោះទេ។

ចំណែកលោក ហ៉ឹន ត្រឹង ហៅ ហេង សុវណ្ណា បានឱ្យដឹងថា ករណីបណ្ដឹងលោកបានដោះស្រាយចប់ជាមួយដើមបណ្ដឹងហើយ(មនុស្សណាមិនខុស សងសំណងគេ ដោះស្រាយគ្នាចប់ហើយ) ចំណែកត្រង់ចំណុចពិនិត្យ និងធ្វើសំណាក លោកថា លោកមិនបានពាក់ព័ន្ធដោយផ្ទាល់ឬប្រយោលនឹងអ្នកមានកូវិដ១៩ទេ ហើយលោកក៏បានចាក់ថ្នាំវ៉ាក់សាំងចំនួន២ដងរួចរាល់យូរហើយដែរ។ ដោយលោកបញ្ជាក់ថា គេបានហាមដែរ តែលោកមិនសូវយល់ ក៏បានជ្រុលទៅក្រៅជួបពលរដ្ឋក្នុងមូលដ្ឋានដើម្បីសួរសុខទុក្ខជូនអំណោយដល់ជនរងគ្រោះ។

សូមរំលឹកថា លោក ហ៊ិន ត្រឹង ហៅ វណ្ណា អាយុ ៤៥ឆ្នាំ អតីតអ្នកកាសែតរស្មីសន្តិភាព បច្ចុប្បន្នមុខរបរអាជីវករ និងជាអ្នករត់ការឱ្យឧកញ៉ា លឹម ហ៊ុយឡេង (តែមកដល់ពេលនេះមិនដឹងឧកញ៉ានោះប្រើទៀតឬអត់) រួមជាមួយអ្នកពាក់ព័ន្ឋចំនួន០២នាក់ផ្សេងទៀត ត្រូវបានកងរាជអាវុធហត្ថខេត្ត ឃាត់ខ្លួនកាលពីថ្ងៃទី០២ ខែមេសា មកសាកសួរ តាមដីកាបញ្ជាឲ្យចូលខ្លួន លេខ ០៧ អ.យ.ង/២១ របស់អយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ចេញដោយលោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះសីហនុ ដោយជាប់ពាក់ព័ន្ធករណី ឆរបោក រំលោភលើទំនុកចិត្ត និងកំហែងយក។ ហើយបើតាមលិខិតរបស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថ ស្នើសុំពិនិត្យ និងធ្វើសំណាក ដើម្បីបន្តនីតិវិធីបញ្ជូនទៅតុលាការ។ តែនេះមិនបានធ្វើទៅតាមនីតិវិធីក្រសួងសុខាភិបាលនៅឡើយ បែជាមានសេរីភាពមុនកាលកំណត់ (ចត្តាឡីស័ករយៈពេល១៤ថ្ងៃ មុននឹងបញ្ជូនទៅកាន់សាលាដំបូងខេត្តដើម្បីចាត់ការទៅតាមនិតិវិធី ឬក៏កំពុងដោះស្រាយបញ្ចប់គ្នាផ្លូវកាត់ណាមួយក៏ដោយ?)៕

យល់មិនសព្វវិធានសមត្ថកិច្ច ស្នើសុំជនសង្ស័យក្នុងបណ្ដឹងព្រហ្មទណ្ឌលោក ហេង សុវណ្ណា មកធ្វើសំណាក តែជននោះអាចដើរសេរី យល់មិនសព្វវិធានសមត្ថកិច្ច ស្នើសុំជនសង្ស័យក្នុងបណ្ដឹងព្រហ្មទណ្ឌលោក ហេង សុវណ្ណា មកធ្វើសំណាក តែជននោះអាចដើរសេរី យល់មិនសព្វវិធានសមត្ថកិច្ច ស្នើសុំជនសង្ស័យក្នុងបណ្ដឹងព្រហ្មទណ្ឌលោក ហេង សុវណ្ណា មកធ្វើសំណាក តែជននោះអាចដើរសេរី យល់មិនសព្វវិធានសមត្ថកិច្ច ស្នើសុំជនសង្ស័យក្នុងបណ្ដឹងព្រហ្មទណ្ឌលោក ហេង សុវណ្ណា មកធ្វើសំណាក តែជននោះអាចដើរសេរី