នាវាចម្បាំងដែលគេសន្និហ្មត់ថា បានលិចក្នុងសម័យសង្រ្គាមកំឡុងឆ្នាំ១៩៧០-១៩៧៥ ស្ថិតនៅក្នុងទន្លេមេគង្គ នៅស្រុកស្រីសន្ធរ ឥឡូវនេះ ត្រូវគេស្រង់ចេញពីទឹកអស់ហើយ។
បើតាមការបញ្ជាក់របស់លោកឧត្តមសេនីយ៍ទោ ម៉ី សុភា មេបញ្ជាការបោសសម្អាតគ្រាប់មិនទាន់ផ្ទុះ នៃមជ្ឈមណ្ឌលជាតិគ្រប់គ្រង កងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាមថា នាវានេះជាប្រភេទនាវា ដឹកសម្ភារសឹក មានប្រវែងរហូតដល់៤០ម៉ែត្រ ទទឹងប្រមាណជា ៥,៥ម៉ែត្រ និងមានជម្រៅទឹក ៤.៥០ម៉ែត្រ។
គិតចាប់តាំងពីចុងខែតុលា ឆ្នាំ២០២០ ដែលប្រតិបត្តិការរុករក និងប្រមូលគ្រឿងយុទ្ធភណ្ឌ ក្នុងបាតទន្លមេគង្គដែលនាវានេះបានលិច គេបានរកឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះជាច្រើន ដែលមានទម្ងន់ប្រមាណជាង១៥តោន ព្រមទាំងបំណែកឆ្អឹងសពមនុស្សចំនួន៦ និងសម្ភារៈសឹកមួយចំនួនទៀត៕