
កាលពីថ្ងៃទី០៥ ខែកក្កដា កងទ័ពអាកាសថៃ (RTAF) បានណែនាំយន្តហោះ Kamikaze UAV ដែលជា "យន្តហោះគ្មានមនុស្សបើកអត្តឃាត" ដែលត្រូវបានរចនាឡើងសម្រាប់ការវាយដោយជាតិផ្ទុះបានដោយខ្លួនឯងយ៉ាងជាក់លាក់លើគោលដៅ។ ពោលKamikaze UAV គឺជាយានជំនិះគ្មានមនុស្សបើក ដែលត្រូវបានរចនាឡើងសម្រាប់ការវាយប្រហារដោយគ្រាប់រំសេវដោយស្វ័យប្រវតិ្ត និងច្បាស់លាស់ទៅលើគោលដៅ។ នេះបើតាម Khaisod English

ការស្រាវជ្រាវ និងការធ្វើតេស្តនេះ ត្រូវបានធ្វើឡើងដោយសហការជាមួយ បណ្ឌិតសភាកងទ័ពអាកាស Navaminda Kasatriyadiraj Royal Thai Air Force Department, Air Force Ordance Department និង RTAF Science and Weapon Systems Development Centre។ វាបានឆ្លងកាត់ការសាកល្បងដោយជោគជ័យដោយវាយប្រហារគោលដៅរយៈចម្ងាយមធ្យមជាមួយនឹងក្បាលគ្រាប់ផ្ទុះខ្ពស់ ដែលបង្ហាញពីកំហុសឆ្គងដែលមានភាពត្រឹមត្រូវតិចជាង ០៥ម៉ែត្រ (គោលដៅត្រូវបានបំផ្លាញ)។

សមិទ្ធិផលនេះ គឺជាជំហានដ៏សំខាន់មួយក្នុងការលើកកម្ពស់គម្រោង Kamikaze UAV សម្រាប់ការផលិត និងការដាក់ពង្រាយ ដើម្បីបង្កើនសមត្ថភាពរបស់ RTAF ជាមួយនឹងអាវុធទំនើប ការពារអធិបតេយ្យភាពរបស់ប្រទេសជាតិ និងសន្តិភាពរបស់ប្រជាជន៕
