ប្រធានាធិបតីអាមេរិកព្រមានរុស្ស៊ីនឹងទទួលការដាក់ទណ្ឌកម្មសេដ្ឋកិច្ចធ្ងន់ធ្ងរ បើហ៊ានឈ្លានពានអ៊ុយក្រែន

ព័ត៌មានសង្គម
ថ្ថ្ងៃច័ន្ទ 13 ធ្នូ 2021
ប្រធានាធិបតីអាមេរិកព្រមានរុស្ស៊ីនឹងទទួលការដាក់ទណ្ឌកម្មសេដ្ឋកិច្ចធ្ងន់ធ្ងរ បើហ៊ានឈ្លានពានអ៊ុយក្រែន

ប្រធានាធិបតីអាមេរិក លោក Joe Biden បានប្រាប់ទៅកាន់ប្រធានធិបតីរុស្ស៊ី លោក Vladimir Putin ថា រុស្ស៊ីនឹងទទួលការដាក់ទណ្ឌកម្មសេដ្ឋកិច្ចធ្ងន់ធ្ងរ ប្រសិនបើប្រទេសមហាអំណាចមួយនេះហ៊ានចូលឈ្លានពានអ៊ុយក្រែននោះ។ នៅប៉ុន្មាន សប្តាហ៍មកនេះអាមេរិក អឺរ៉ុប និងអ៊ុយក្រែនផ្ទាល់បានចោទប្រកាន់រុស្ស៊ីថា កំពុងត្រៀមកម្លាំងទ័ពនៅព្រំដែនដើម្បីចូលឈ្លានពាន អ៊ុយក្រែន។

ការព្រមានដូចនេះត្រូវបានកើតឡើងបន្ទាប់ពីមានក្តីបារម្ភយ៉ាងខ្លាំងចំពោះប្រទេសនៅលោកខាងលិច ជុំវិញការបង្កើនចំនួនកងទ័ពរុស្ស៊ីនៅតាមបណ្តោយព្រំដែន ដែលកំពុងក្លាយជាសញ្ញាមួយ ក្នុងការចូលទៅឈ្លានពានទៅលើប្រទេសអ៊ុយក្រែន ក៏ដូចជាសារគម្រាមមួយនៅពេលដែលប្រទេសចិនបានចូលរួមកិច្ចប្រជុំជាមួយរដ្ឋមន្រ្តីការបរទេស G7 នៅឯទីក្រុងអង់គ្លេស។

ប៉ុន្តែទោះជាយ៉ាងណាក្រុមប្រទេសមហាអំណាចឧស្សាហកម្ម G7 កំពុងតែផ្តោតលើកិច្ចពិភាក្សាអំពីបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់ និងការពង្រឹងដែនឥទ្ធពលដ៏គួរឲ្យព្រួយបារម្ភរបស់ប្រទេសចិនផងដែរ៕