ពិភពលោក៖ កាលពីថ្ងៃសុក្រហាងឆេងទីផ្សារហ៊ុនក្រឡុកខ្លាំងធ្វើឱ្យមហាសេដ្ឋីមួយចំនួន ខាតបង់ប្រាក់រាប់ពាន់លានដុល្លារ ដែលជាក្តីបារម្ភចំពោះអតិផរណា និងការរិតត្បិតសេដ្ឋកិច្ច។
នៅក្នុងនោះទ្រព្យសម្បត្តិថៅកែហ្វេសបុកលោក Mark Zuckerberg បានធ្លាក់ចុះ ១,៣ ពាន់លានដុល្លារ ពីទ្រព្យសម្បត្តិសរុប ១១៤,៧ ពាន់លានដុល្លារ។
ចំណែក Jeff Bezos បានខាតប្រាក់ប្រមាណ ២,៧ ពាន់ លានដុល្លារ បន្ទាប់ពីតម្លៃភាគហ៊ុនរបស់ Amazon.com Inc. ធ្លាក់ចុះ ១,៤% ស្របពេលសហស្ថាបនិក Oracle Corp. លោក Larry Ellison ធ្លាក់ទ្រព្យសម្បត្តិ ២,៦ ពាន់លានដុល្លារ។
រីឯទ្រព្យសម្បត្តិរបស់ Elon Musk បានធ្លាក់ចុះដល់ទៅ ១៥,២ ពាន់លានដុល្លារ នៅថ្ងៃសុក្រដែលជាការ ធ្លាក់ចុះខ្លាំងបំផុតសម្រាប់មហាសេដ្ឋីរូបនេះ ក្រោយពេលតម្លៃហ៊ុនរបស់ Tesla ធ្លាក់ចុះជាបន្តបន្ទាប់។
បើតាមការឱ្យដឹងពី Bloomberg Billionaires Index ការធ្លាក់ចុះនេះទ្រព្យសម្បត្តិរបស់ Musk ធ្លាក់មកត្រឹម ២៦៨,៩ ពាន់លានដុល្លារ តែស្ថិតិនេះក៏នៅតែជាចំនួនកើនឡើង ៧២% ប្រចាំឆ្នាំផងដែរ៕