សិស្សសាលា គ្រូបង្រៀន និងបុគ្គលិកចំនួន ១៤៣៦ នាក់នៅសាលារៀនមួយក្នុងខេត្ត Rayong ប្រទេសថៃ បានឆ្លងមេរោគប្រភេទ Norovirus កំពុងបង្កក្ដីបារម្ភ។
លោកThiti Sawaengttham អគ្គនាយករងនាយកដ្ឋានសុខាភិបាលប្រទេសថៃបានបញ្ជាក់ថា Norovirus ជាធម្មតាកើតឡើងចំពោះកុមារដែលមានភាពស៊ាំទាបជាងមនុស្សពេញវ័យ ជាពិសេសក្នុងរដូវត្រជាក់។ ទាំងសាលារៀន ភោជនីយដ្ឋាន មន្ទីរពេទ្យ កន្លែងថែទាំកុមារ ឡានក្រុងទេសចរណ៍ និងទូកគឺស្ថិតក្នុងចំណោមកន្លែងដែលមានហានិភ័យនៃការឆ្លងមេរោគ។
ក្រសួងសុខាភិបានរបស់ប្រទេសថៃបានចេញសេចក្តីណែនាំឱ្យអនុវត្តតាមវិធានការការពារមានដូចជា ញ៉ាំអាហារឆ្អិន; ប្រើស្លាបព្រាដាច់ដោយឡែក; បន្លែនិងផ្លែឈើត្រូវតែស្អាត; លាងដៃជាមួយទឹកនិងសាប៊ូបន្ទាប់ពីធ្វើសកម្មភាពប្រចាំថ្ងៃពិសេសពេលចេញពីបន្ទប់ទឹក; ជៀសវាងការផឹកទឹកមិនស្អាតនិងប៉ះពាល់ជាមួយទឹកដែលបានបំពុល។
គួរបញ្ជាក់ថា បើតាមមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺឆ្លងរបស់អាមេរិក(CDC)បានឱ្យដឹងថា ក្រោយប៉ះពាល់ឬឆ្លងមេរោគនេះរយ:ពេល១២ទៅ២៨ម៉ោងអ្នកជំងឺនឹងមានអាការ: រាគ, ក្អួតចង្អោរ, ឈឺក្រពះនិងអាចឈានដល់ គ្រុនក្តៅ ឈឺក្បាល និងឈឺរាងកាយ។ វាអាចឆ្លងមកមនុស្សបានយ៉ាងងាយស្រួលតាមរយៈអាហារ ភេសជ្ជៈ ការដកដង្ហើម និងការប៉ះពាល់ជាមួយអ្នកជំងឺ Norovirus ផ្ទាល់។ ចំណុចដែលគួរអោយបារម្មណ៍ពីមេរោគនេះគឺវា ខុសពីមេរោគដទៃព្រោះវាមិនអាចសម្លាប់បានដោយគ្រាន់តែប្រើទឹកអាកុលនោះទេ៕