ថ្នាំព្យាបាលជំងឺអេដស៍ឈ្មោះ Lenacapavir របស់ក្រុមហ៊ុនឱសថសហរដ្ឋអាមេរិក Gilead តម្រូវមួយឆ្នាំឱ្យចាក់ពីរម្ជុល បានបង្ហាញប្រសិទ្ធភាព១០០% ប្រឆាំងជំងឺអេសដ៍លើស្ត្រី ហើយទិន្នន័យថ្មីដែលបញ្ចេញកាលពីថ្ងៃពុធទី៤ ធ្នូ ឆ្នាំ២០២៤ បង្ហាញថា ថ្នាំនេះក៏មានប្រសិទ្ធភាពខ្លាំងផងដែរលើបុរស។ នេះបើតាមការចុះផ្សាយរបស់គេហទំព័រ Baltimore Sun
កាលពីឆ្នាំមុនអ្នកជំនាញគណនាថា បើផ្អែកលើតម្លៃគ្រឿងផ្សំ និងសង្វាក់ផលិតកម្ម ថ្នាំនេះអាចដាក់លក់ក្នុងតម្លៃ ត្រឹមតែ ៤០ដុល្លារប៉ុណ្ណោះ សម្រាប់ការប្រើប្រាស់រយៈពេល១ឆ្នាំ។ តាមពិតទៅថ្នាំ Lenacapavir ត្រូវបានដាក់លក់រួចទៅហើយនៅ សហរដ្ឋអាមេរិក អឺរ៉ុប និងកាណាដា ដែលមានឈ្មោះ Sunlenca មួយឆ្នាំចាក់ពីរម្ជុលត្រូវចំណាយថវិកាអស់ ៤២ ២៥០ដុល្លារ។
បើតាមរបាយការណ៍របស់អង្គការសហប្រជាជាតិ UNAIDS បានឱ្យដឹងថា ចំនួនមនុស្សស្លាប់ដោយសារជំងឺអេដស៍កាលពីឆ្នាំមុន គឺមានប្រមាណ ៦៣០ ០០០នាក់ ដែលជា កម្រិតទាបបំផុតចាប់តាំងពីការឡើងដល់កំពូលក្នុងឆ្នាំ២០០៤៕