ស្ត្រីតារា​ចម្រៀង​​ម្នាក់​​ស្លាប់ ក្រោយចូលហាងម៉ាស្សាមួយកន្លែងនៅក្នុងប្រទេសថៃ

ព័ត៌មានសង្គម
ថ្ថ្ងៃអង្គារ 10 ធ្នូ 2024
ស្ត្រីតារា​ចម្រៀង​​ម្នាក់​​ស្លាប់ ក្រោយចូលហាងម៉ាស្សាមួយកន្លែងនៅក្នុងប្រទេសថៃ

តារាចម្រៀងថៃឈ្មោះ Chayada Prao-hom ត្រូវគេប្រកាសថាស្លាប់ដោយសារការឆ្លងមេរោគឈាម និងហើមខួរក្បាល បន្ទាប់ពីរូបនាងទទួលសេវាកម្មម៉ាស្សាចំនួន ៣ដង។

ស្ត្រីតារា​ចម្រៀង​​ម្នាក់​​ស្លាប់ ក្រោយចូលហាងម៉ាស្សាមួយកន្លែងនៅក្នុងប្រទេសថៃ

គ្រូពេទ្យដែលបានធ្វើការវះកាត់ពិនិត្យសាកសព ( Autopsy ) បាននិយាយថា តារាចម្រៀង Chayada Prao-hom ដែលបានស្លាប់កាលពីថ្ងៃអាទិត្យទី០៨ ធ្នូ ឆ្នាំ២០២៤ កន្លងទៅនេះ មិនមែនមកពីការម៉ាស្សាកទេ តែគឺឈាមនាងមានរោគ ( Blood infection ) និងការហើមសរសៃឆ្អឹងខ្នង ( swollen spinal cord ) ។ 

ស្ត្រីតារា​ចម្រៀង​​ម្នាក់​​ស្លាប់ ក្រោយចូលហាងម៉ាស្សាមួយកន្លែងនៅក្នុងប្រទេសថៃ

អាជ្ញាធរថៃបាននិយាយទៀតថា កន្លែងដែលធ្វើម៉ាស្សាអោយតារាចម្រៀងនេះមានអាជ្ញាបណ្ណអាជីវកម្មត្រឹមត្រូវ ហើយអ្នកធ្វើសរសៃក៏សុទ្ធតែបានឆ្លងវគ្គហ្វឹកហ្វឺនផងដែរ ។ នៅក្នុងប្រទេសថៃ អ្នកធ្វើម៉ាស្សាត្រូវរៀន ១៥០ ម៉ោង ដើម្បីបានសញ្ញាបត្រប្រកបមុខរបរ ឯអ្នកធ្វើម៉ាស្សាព្យាបាលសរសៃ ( Massage therapist ) ត្រូវឆ្លងវគ្គ ៣៧២ ម៉ោង៕

ស្ត្រីតារា​ចម្រៀង​​ម្នាក់​​ស្លាប់ ក្រោយចូលហាងម៉ាស្សាមួយកន្លែងនៅក្នុងប្រទេសថៃ