ក្រុមហ៊ុន Apple ចេញសាររដល់សកម្មជនប្រឆាំងថៃ ទូរស័ព្ទ iPhone របស់ពួកគេ អាចនឹងត្រូវបានតាមដានដោយភ្នាក់ងាររបស់រដ្ឋាភិបាល

ពិភពលោក
ថ្ថ្ងៃព្រហស្បតិ៍ 25 វិច្ឆិកា 2021
ក្រុមហ៊ុន Apple ចេញសាររដល់សកម្មជនប្រឆាំងថៃ ទូរស័ព្ទ iPhone របស់ពួកគេ អាចនឹងត្រូវបានតាមដានដោយភ្នាក់ងាររបស់រដ្ឋាភិបាល

ក្រុមហ៊ុន Apple បានចេញសារដាស់តឿនសកម្មជនថៃ និងអ្នកស្រាវជ្រាវមួយចំនួន ដែលមាននិន្នាការប្រឆាំងនឹងរដ្ឋាភិបាលថា ទូរស័ព្ទ iPhone របស់ពួកគេ អាចនឹងត្រូវបានតាមដានដោយភ្នាក់ងាររបស់រដ្ឋាភិបាល។ 

សកម្មជន និងអ្នកស្រាវជ្រាវប្រឆាំងនឹងរដ្ឋាភិបាល បានបង្ហោះរូបភាពនៃសារដែលទទួលបានពីក្រុមហ៊ុន Apple នៅក្នុងបណ្ដាញសង្គមរបស់ពួកគេ។ 

សារដែលបង្ហាញថា ទូរស័ព្ទរបស់ពួកគេអាចស្ថិតក្រោមការតាមដាននោះមានខ្លឹមសារថា៖ "បើទូរស័ព្ទរបស់អ្នកស្ថិតក្រោមការវាយប្រហារ ដោយភ្នាក់ងាររបស់រដ្ឋាភិបាលនោះ គេអាចប្រមូលយកទិន្នន័យសម្ងាត់ ការឆ្លើយឆ្លងរបស់អ្នក ហើយថែមទាំងអាចភ្ជាប់ចូលប្រព័ន្ធកាមេរ៉ា និងមីក្រូហ្វូនផងដែរ" 

ទោះយ៉ាងនេះក្ដី ខាងរដ្ឋាភិបាលថៃបានបដិសេធនឹងការអះអាងទាំងនេះ៕ 

ក្រុមហ៊ុន Apple ចេញសាររដល់សកម្មជនប្រឆាំងថៃ ទូរស័ព្ទ iPhone របស់ពួកគេ អាចនឹងត្រូវបានតាមដានដោយភ្នាក់ងាររបស់រដ្ឋាភិបាល