មន្ត្រីនគរបាលប៉ុស្តិ៍មឿងឆៃភូម កាលពីថ្ងៃទី២៦ ខែសីហា បានចុះឃាត់ជនអត់ខោម្នាក់ដែលការចោទថា បានរត់គេចខ្លួនបន្ទាប់ពីលបមើលស្ត្រីក្នុងបន្ទប់ទឹកនៅស្ថានីយប្រេងមួយកន្លែងក្នុងខេត្តអ៊ីសាន្ត ខេត្តឆៃភូម។
ប្រភពដំណឹងបានឱ្យដឹងថា ក្រុមនិស្សិតដេញចាប់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ម៉ែធី អាយុ ២៧ ឆ្នាំ។ បុរសនោះត្រូវបានគេឃើញពាក់តែអាវយឺពណ៌ខៀវងងឹត គ្មានខោ និងស្បែកជើង។
ស្ត្រីរងគ្រោះឈ្មោះ រិន ឡាដា អាយុ២៣ឆ្នាំ បានប្រាប់ប៉ូលិសថា នាងនិងប្តីជនជាតិអាល្លឺម៉ង់ទើបតែត្រឡប់មកពីវិស្សមកាលនៅប្រទេសវៀតណាម ។ ពួកគេបើកឡានទៅផ្ទះ ហើយឈប់នៅស្ថានីយប្រេងដើម្បីប្រើបន្ទប់ទឹក។ ពេលកំពុងប្រើបន្ទប់ទឹកនាងបានកត់សម្គាល់ឃើញជនសង្ស័យសម្លឹងមើលនាងជាប់រហូត។ នាងភ័យខ្លាចរត់ចេញពីបន្ទប់ទឹកទៅជួបសិស្សសាលា២នាក់ ។ នាងបានប្រាប់គេថាកុំឱ្យចូលក្នុងបន្ទប់ទឹក ព្រោះមានមនុស្សវង្វេងចូល។
ក្រោយប៉ូលីសសួរនាំជនសង្ស័យបានអង្វរភាពគ្មានកំហុសរបស់គាត់។ គាត់បានប្រាប់ប៉ូលីសថា គាត់ស្រវឹង ជិះម៉ូតូទៅផ្ទះ ហើយឈប់នៅស្ថានីយ៍ប្រេង ដើម្បីប្រើបន្ទប់ទឹកដូចស្ត្រីនោះដែរ។ គាត់បានអះអាងថា គាត់មិនបានដឹងថាបន្ទប់ទឹកដែលគាត់ប្រើត្រូវបានកំណត់សម្រាប់មនុស្សស្រីនោះទេ។
ប៉ូលីសបានធ្វើតេស្តជាតិអាល់កុល និងសារធាតុញៀនលើ Maethee នៅស្ថានីយ៍ប៉ូលីស ហើយបានរកឃើញមេតំហ្វេតាមីន ឬហៅម្យ៉ាងទៀតថា Yaba នៅក្នុងប្រព័ន្ធរបស់គាត់។
ក្រោយមកជនសង្ស័យនោះបានសារភាពថាបានប្រើថ្នាំ Yaba ចំនួនបួនគ្រាប់ ប៉ុន្តែបានទទូចថាគាត់មិនមានចេតនាចង់មើលស្ត្រីណាម្នាក់នៅក្នុងបន្ទប់ទឹក។ ទោះជាយ៉ាងណាក៏ដោយ គាត់មិនអាចពន្យល់ពីមូលហេតុដែលគាត់មានអារម្មណ៍ថាត្រូវការដោះខោរបស់គាត់ចេញ ហើយរត់ចោលប្រសិនបើគាត់មិនបានធ្វើអ្វីខុស។
ករណីស្រដៀងគ្នានេះដែរ កាលពីដើមខែនេះ បុរសមួយក្រុមបានចាប់រំលោភលើរាងកាយរបស់ Peeping Tom បន្ទាប់ពីគាត់បានមើលទៅក្នុងបន្ទប់ទឹកផ្ទះមួយនៅភូកេត។ ជនសង្ស័យបានបដិសេធការចោទប្រកាន់ ហើយបានរត់គេចខ្លួនចេញពីកន្លែងកើតហេតុ ដោយបន្សល់ទុកនូវសម្ភារសង្ស័យ រួមមានខោក្នុងនារី ស្រោមអនាម័យ ត្រសក់មួយ និងឧបករណ៍ប្រើប្រាស់គ្រឿងញៀន៕