បន្ទាប់ពីចូលកាន់តំណែង លោកស្រី Paetongtarn Shinawatra នាយករដ្ឋមន្ត្រីថ្មីរបស់ថៃ បានបន្តគ្រោងចំណាយប្រាក់ជាង ៣០០ពាន់លានបាត ឬប្រមាណ ៨,៧ពាន់លានដុល្លារ ដើម្បីជំរុញសេដ្ឋកិច្ចដែលកំពុងធ្លាក់ចុះ។
ថវិកាទាំងនេះនឹងបានមកពីប្រភពសំខាន់ៗចំនួនបី ដោយប្រភពទី១ និងយកចេញពីថវិកាបន្ថែមសម្រាប់ឆ្នាំសារពើពន្ធ ២០២៤ ដែលមានទំហំ ១២២ពាន់លានបាត និងកំពុង រង់ ចាំ ការ អនុម័ត។ សម្រាប់ប្រភពសំខាន់ទី២ គឺយកចេញពីសេចក្តីព្រាងនៃថវិកាសារពើពន្ធឆ្នាំ ២០២៥ ដែលរដ្ឋាភិបាលមុនបានកំណត់ចំនួន ១៥២ពាន់លានបាត សម្រាប់ការជំរុញកំណើនសេដ្ឋកិច្ច។
ដំបូងឡើយផ្នែកមួយនៃថវិកានេះត្រូវបានបម្រុងទុកដំបូងសម្រាប់គម្រោងចែកលុយឌីជីថល ប៉ុន្តែវាអាចត្រូវបានប្រើប្រាស់ដើម្បីផ្តល់មូលនិធិដល់គម្រោងផ្សេងទៀតវិញ ប្រសិនបើរដ្ឋាភិបាលសម្រេចចិត្តកែសម្រួលវិសាលភាពនៃគម្រោងនេះ។
ហើយប្រភពសំខាន់ចុងក្រោយ គឺថវិកាកណ្តាល សម្រាប់ការចំណាយក្នុងគ្រាអាសន្នស្ថិតក្រោមថវិកាសារពើពន្ធឆ្នាំ ២០២៤ ដែលរដ្ឋាភិបាលមុនបានកំណត់ ចន្លោះពី ៤០ ទៅ ៥០ពាន់លានបាត។ ទោះជាយ៉ាងណាក៏ដោយ ផ្នែកនៃថវិកានេះត្រូវតែអនុម័ត និងបញ្ចេញក្នុងខែកញ្ញា មុនពេលឆ្នាំសារពើពន្ធត្រូវបញ្ចប់៕