នៅប្រទេសថៃកន្លែងកម្សាន្តពេលរាត្រីដូចជាហាងស្រានឹងនៅតែបិទរហូតដល់ថ្ងៃទី16 ខែមករា ដើម្បីជៀសវាងការកើនឡើងនៃការឆ្លងក្នុងអំឡុងពេលចូលឆ្នាំថ្មី។
លោក Taweesilp Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ Covid-19 (CCSA) កាលពីថ្ងៃសុក្រ បាននិយាយថា កិច្ចប្រជុំ CCSA ដែលដឹកនាំដោយនាយករដ្ឋមន្ត្រី Prayut Chan-o-cha បានសម្រេចចិត្តពន្យារពេលការបើកក្លឹបកម្សាន្ត ហាងស្រា និងកន្លែងខារ៉ាអូខេឡើងវិញ។
CCSA ដើមឡើយគ្រោងនឹងបើកកន្លែងទាំងនេះឡើងវិញនៅថ្ងៃទី 1 ខែធ្នូ នេះបើយោងតាមវេជ្ជបណ្ឌិត Taweesilp ។ លោកបានមានប្រសាសន៍ថា ទោះបីជាយ៉ាងណាក៏ដោយ វាបានកំណត់កាលបរិច្ឆេទបើកដំណើរការបណ្តោះអាសន្នថ្មីដល់ថ្ងៃទី ១៦ ខែមករា ហើយមានតែនៅក្នុងតំបន់មួយចំនួនប៉ុណ្ណោះ អាស្រ័យលើស្ថានភាព Covid-19៕ cre- Bangkok Post