ហាងមាន់បំពង KFC ជាង១០០កន្លែងបានបិទទ្វារនៅម៉ាឡេស៊ី ទំនងជាចង់ពហិការ

ពិភពលោក
ថ្ថ្ងៃអង្គារ 30 មេសា 2024
ហាងមាន់បំពង KFC ជាង១០០កន្លែងបានបិទទ្វារនៅម៉ាឡេស៊ី ទំនងជាចង់ពហិការ

ហាងលក់មាន់បំពងយេហោ KFC ជាង ១០០កន្លែងនៅក្នុងប្រទេសម៉ាឡេស៊ី ត្រូវបានបិទជាបណ្តោះអាសន្ន ដោយសារចលនាគាំទ្រប៉ាឡេស្ទីនដែលពាក់ព័ន្ធទៅនឹងជម្លោះកើតមានឡើងនៅក្នុងតំបន់ហ្កាហ្សា។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ការបិទនេះក្រោយសង្គ្រាមត្រូវបានផ្ទុះឡើងរវាងកងកម្លាំងរបស់ប្រទេសអ៊ីស្រាអែល និងក្រុមហាម៉ាស ម៉ាឡេស៊ីដែលជាប្រទេសកាន់សាសនាអ៊ីស្លាមភាគច្រើនបានបង្ហាញការគាំទ្រយ៉ាងរឹងមាំទៅលើប្រជាជនស្លូតត្រង់នៅក្នុងតំបន់ហ្កាហ្សាដែលទទួលរងគ្រោះធ្ងន់ធ្ងរបំផុត និងបានធ្វើពហិការឈប់ទិញផលិតផលរបស់អាមេរិក ដោយសារតែប្រទេសមហាអំណាចមួយនេះ បានចូលរួមគាំទ្រអ៊ីស្រាអែល នៅក្នុងសង្គ្រាមដ៏ធំនេះ។

ហាងមាន់បំពង KFC ជាង១០០កន្លែងបានបិទទ្វារនៅម៉ាឡេស៊ី ទំនងជាចង់ពហិការ

ក្រុមហ៊ុន QSR Brands ដែលធ្វើប្រតិបត្តិការសិទ្ធិផ្តាច់មុខទៅលើហាង KFC និង Pizza Hut ក្នុងប្រទេសម៉ាឡេស៊ី បាននិយាយថា ខ្លួនបានសម្រេចចិត្តបិទហាង KFC មួយចំនួនធំជាបណ្តោះអាសន្ន ដើម្បីឆ្លើយតបទៅនឹងលក្ខខណ្ឌសេដ្ឋកិច្ចដ៏លំបាកនេះ ។ ទន្ទឹមនឹងនេះបើយោងតាមសេចក្តីថ្លែងការណ៍មួយរបស់ក្រុមហ៊ុនបាននិយាយថា ៖”QSR Brands និង KFC Malaysia បានចាត់វិធានការយ៉ាងសកម្មក្នុងការបិទហាងជាបណ្តោះអាសន្នដែលវាជាមធ្យោបាយតែមួយគត់ក្នុងគ្រប់គ្រងការកើនឡើងថ្លៃដើមអាជីវកម្ម និងផ្តោតលើតំបន់ពាណិជ្ជកម្មមមាញឹកផ្សេងទៀតជំនួសវិញ”។

សូមរម្លឹកថា បើតាមយោងតាមគេហទំព័រផ្លូវការក្នុងស្រុកមួយ បានបង្ហាញថា QSR Brands មានហាង KFC ជាង ៦០០ កន្លែង នៅទូទាំងប្រទេសម៉ាឡេស៊ី ជាមួយនឹងការបើកហាងដំបូងបំផុតរបស់ខ្លួន នៅទីក្រុងកូឡាឡាំពួរ ក្នុងឆ្នាំ១៩៧៣៕

ហាងមាន់បំពង KFC ជាង១០០កន្លែងបានបិទទ្វារនៅម៉ាឡេស៊ី ទំនងជាចង់ពហិការ