ក្រុមហ៊ុនផ្សាទំនើបអ៊ីអន ច្រានចោលព័ត៌មានចចាមអារ៉ាមថា បើកសាខាទី៤ បន្ថែមទៀតនៅខណ្ឌកំបូល

ព័ត៌មានសង្គម
ថ្ថ្ងៃច័ន្ទ 25 មីនា 2024
ក្រុមហ៊ុនផ្សាទំនើបអ៊ីអន ច្រានចោលព័ត៌មានចចាមអារ៉ាមថា បើកសាខាទី៤ បន្ថែមទៀតនៅខណ្ឌកំបូល

បន្ទាប់ពីល្បីមកថា ផ្សារទំនើបអ៉ីអននឹងបើកសាខាទី៤នៅខណ្ឌកំបូល ភាគីក្រុមហ៊ុនសាម៊ីបានចេញមកបញ្ជាក់ថាខ្លួនមិនទាន់មាន គម្រោងសាងសង់សាខាបន្ទាប់នៅឡើយទេ និងបានច្រានចោលព័ត៌មានក្លែងក្លាយនោះដែរ។

ក្រុមហ៊ុនផ្សាទំនើបអ៊ីអន ច្រានចោលព័ត៌មានចចាមអារ៉ាមថា បើកសាខាទី៤ បន្ថែមទៀតនៅខណ្ឌកំបូល

សេចក្តីជូនដំណឹងស្តីពីព័ត៌មានក្លែងក្លាយរបស់ក្រុមហ៊ុន អ៊ីអន ម៉ល ខេមបូឌា (ខូអិលធីឌី) បានលើកឡើងដូចនេះ យើងខ្ញុំសូមបញ្ជាក់ថា ក្រុមហ៊ុនរបស់យើងមិនមានទំនាក់ទំនងជាមួយនឹងព័ត៌មាននៃការបើកដំណើរការផ្សារទំនើប AEON MALL 4 ឬគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមដែលគ្មានការអនុញ្ញាតណាមួយដែលអះអាងថាតំណាងឱ្យពួកយើងឡើយ។ 

ក្រុមហ៊ុនផ្សាទំនើបអ៊ីអន ច្រានចោលព័ត៌មានចចាមអារ៉ាមថា បើកសាខាទី៤ បន្ថែមទៀតនៅខណ្ឌកំបូល

យើងប្តេជ្ញារក្សាតម្លាភាព និងភាពជឿជាក់ជាមួយអតិថិជន និងសហគមន៍របស់យើង ដោយផ្តល់ព័ត៌មានត្រឹមត្រូវ និងផ្ទៀងផ្ទាត់តាមរយៈវេទិកាទំនាក់ទំនងផ្លូវការរបស់យើង។ ការប្រកាសជាផ្លូវការណាមួយទាក់ទងនឹងអាជីវកម្មរបស់យើងនឹងធ្វើឡើងតាមរយៈវេទិកាទំនាក់ទំនងផ្លូវការរបស់យើង៕