ក្រុមហ៊ុនកូរ៉េ ត្រៀមនិយោគបង្កើតរោងចក្រផលិតគ្រឿងបង្គុំរថយន្តអគ្គិសនីនៅកម្ពុជា យកទៅចែកចាយក្រៅប្រទេស

ពិភពលោក
ថ្ថ្ងៃសុក្រ 26 មករា 2024
ក្រុមហ៊ុនកូរ៉េ ត្រៀមនិយោគបង្កើតរោងចក្រផលិតគ្រឿងបង្គុំរថយន្តអគ្គិសនីនៅកម្ពុជា យកទៅចែកចាយក្រៅប្រទេស

គណៈប្រតិភូក្រុមហ៊ុនកូរ៉េ CAMKO INFRACORE ក្នុងឱកាសលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញទិសដៅក្នុងការដាក់ទុនវិនិយោគបង្កើតរោងចក្រផលិតគ្រឿងបង្គុំរថយន្តអគ្គិសនីនៅកម្ពុជា សម្រាប់នាំចេញទៅទីផ្សារពិភពលោក។

លោក Chung Sye-kyun អតីតនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋកូរ៉េ រួមទាំងគណៈប្រតិភូក្រុមហ៊ុន CAMKO MOTOR COMPANT LTD. និងក្រុមហ៊ុន CAMKO INFRACORE CO., LTD.ចូលជួបពិភាក្សាការងារនិងបង្ហាញឱ្យដឹងបំណងបែបនេះនាដំណើរបំពេញទស្សនកិច្ចនៅកម្ពុជា កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤។

ក្រុមហ៊ុនកូរ៉េ ត្រៀមនិយោគបង្កើតរោងចក្រផលិតគ្រឿងបង្គុំរថយន្តអគ្គិសនីនៅកម្ពុជា យកទៅចែកចាយក្រៅប្រទេស

ក្នុងជំនួបនោះលោក ស៊ុន ចាន់ថុល បានលើកឡើងអំពីទិសដៅរបស់កម្ពុជាក្នុងការជំរុញការប្រើប្រាស់ថាមពលកកើតឡើងវិញឱ្យបាន៧០% នៃថាមពលប្រើប្រាស់សរុបសម្រាប់ឆ្នាំ២០២៤។ លោកក៏បានស្នើសុំឱ្យលោក Chung Sye-kyun ជួយសម្របសម្រួល និងពិនិត្យលទ្ធភាពក្នុងការផ្សព្វផ្សាយអំពីសក្ដានុពលរបស់ប្រទេសកម្ពុជាបន្ថែមទៀតជូនដល់វិនិយោគិនកូរ៉េ ក្នុងគោលដៅដើម្បីពង្រីកសកម្មភាពវិនិយោគរវាងភាគីទាំងពីរផងដែរ។

សូមបញ្ជាក់ថា បច្ចុប្បន្ន ក្រុមហ៊ុនកូរ៉េកំពុងវិនិយោគលើគម្រោងធំៗជាច្រើននៅកម្ពុជា ដូចជា ក្រុមហ៊ុន YUNWOO វិនិយោគសាងសង់អាគារ Gold Tower 42, Booyoung Town, Decastle Condo, CAMKO CITY និងគម្រោងផ្សេងទៀតជាដើម៕

ក្រុមហ៊ុនកូរ៉េ ត្រៀមនិយោគបង្កើតរោងចក្រផលិតគ្រឿងបង្គុំរថយន្តអគ្គិសនីនៅកម្ពុជា យកទៅចែកចាយក្រៅប្រទេស