អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អាចនឹងត្រូវបានគេដោះលែងឱ្យ នៅក្រៅឃុំ នៅចុងខែកុម្ភៈ

ពិភពលោក
ថ្ថ្ងៃពុធ 20 កញ្ញា 2023
អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អាចនឹងត្រូវបានគេដោះលែងឱ្យ នៅក្រៅឃុំ នៅចុងខែកុម្ភៈ

អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អាចនឹងត្រូវបានគេដោះលែងឱ្យ នៅក្រៅឃុំ នៅចុងខែកុម្ភៈ បន្ទាប់ពីត្រូវបានបន្ធូរបន្ថយទោសពីជាប់ពន្ធនាគាររយៈពេល ៨ ឆ្នាំមកត្រឹមតែ១ឆ្នាំ ក្រោយពីវិលត្រឡប់ពីការនិរទេសខ្លួននៅបរទេស។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ 

កាលពីខែមុនលោក ថាក់ស៊ីន បានវិលត្រឡប់មកមាតុប្រទេសវិញក្នុងទម្រង់ដ៏គួរឱ្យភ្ញាក់ផ្អើល១៥ឆ្នាំបន្ទាប់ពីបាននិរទេសខ្លួនដោយខ្លួនឯង ក្រោយរដ្ឋប្រហារយោធាឆ្នាំ ២០០៦ ដែលបណ្តេញរូបលោកចេញពីអំណាច គ្រាដែលនៅក្រៅប្រទេស លោក ថាក់ស៊ីន ត្រូវបានកាត់ទោសកំបាំងមុខក្នុងសំណុំរឿងចំនួន ៣ ពាក់ព័ន្ធនឹងការរំលោភបំពានអំណាច ជម្លោះផលប្រយោជន៍ និងការប្រព្រឹត្តខុស។ 

អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អាចនឹងត្រូវបានគេដោះលែងឱ្យ នៅក្រៅឃុំ នៅចុងខែកុម្ភៈ

ការវិលត្រឡប់ចូលប្រទេសវិញស្របពេលដែលសម្ព័ន្ធមិត្តរបស់លោក គឺលោកSrettha Thavisin ក្លាយជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសនេះ ហើយមានការលើកឡើងថាលោក ថាក់ស៊ីន បានឈានដល់កិច្ចព្រមព្រៀងមួយចំនួនជាមួយគណបក្សគាំទ្រយោធាជាថ្នូរក្នុងការគាំទ្របេក្ខភាពគណបក្សភឿថៃ លោក Srettha ដើម្បីបង្កើតរដ្ឋាភិបាលថ្មី ប៉ុន្តែទាំងលោក ថាក់ស៊ីន និង លោក Srettha បានបដិសេធរឿងនេះថាមិនពិតនោះទេ៕