ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា គ្រាប់ស្វាយចន្ទីរបស់កម្ពុជា ៨៩ម៉ឺនតោន បាននាំចេញទៅកាន់ប្រទេសវៀតណាម នៅក្នុងរយៈពេល ៩ខែឆ្នាំ ២០២១នេះ ដែលកើនឡើងប្រមាណ៣៣៧,០៧ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
របាយការណ៍ដដែលនេះបង្ហាញទៀតថា គ្រាប់ស្វាយចន្ទីនាំចេញទៅប្រទេសវៀតណាមចំនួន ៨៨,៥ម៉ឺនតោន, ប្រទេសចិនចំនួន ៣៨៩៧តោន, ប្រទេសថៃចំនួន ៣៣០៥តោន, ប្រទេសឥណ្ឌាចំនួន ៩៨,៦០តោន, ប្រទេសជប៉ុនចំនួន ៤៤,១៣តោន, ប្រទេសកូរ៉េចំនួន ១៦,៨៨តោន ប្រទេសអារ៉ាប់ចំនួន ១៤,៥១តោន និងបណ្តាប្រទេសមួយចំនួនផ្សេងទៀត៕