ប្រទេសថៃនាំអង្ករទៅក្រៅប្រទេសកើនឡើង ១៨,៤៨ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំដល់ ២,០៦លានតោននៅក្នុងត្រីមាសទីមួយនៃឆ្នាំ ២០២៣ ដោយ សារតម្រូវការពីទីផ្សារអាស៊ី និងអាហ្រ្វិកបានកើនឡើង។
បើតាមក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា ប្រទេសនេះទទួលបានប្រាក់ចំណូលចំនួន ៣៨,០៦ ពាន់លានបាត (១,១១ ពាន់លានដុល្លារអាមេរិក) ពីការដឹកជញ្ជូនអង្ករក្នុងអំឡុងខែមករាដល់ខែមីនាដែលកើនឡើង ២៩,៣ ភាគរយបើធៀបនឹងឆ្នាំមុន។
លោក Ronnarong Phoolpipat អគ្គនាយកនៃនាយកដ្ឋានពាណិជ្ជកម្មបរទេសរបស់ក្រសួងបាននិយាយថា អ៊ីរ៉ាក់គឺជាប្រទេសនាំចូលអង្ករថៃច្រើនជាងគេ ដែលមានចំនួន ១៦,៤ ភាគរយនៃការនាំចេញសរុប បន្ទាប់មកគឺប្រទេសឥណ្ឌូនេស៊ី សហរដ្ឋអាមេរិក និងអាហ្វ្រិកខាងត្បូង។ ក្នុងនាមជាប្រទេសនាំចេញអង្ករដ៏សំខាន់មួយរបស់ពិភពលោក ប្រទេសថៃកាលពីខែមីនា បានបង្កើនគោលដៅនាំចេញអង្កររបស់ខ្លួននៅឆ្នាំនេះដល់ ៨ លានតោន ដែលកើនឡើងពីគោលដៅពីមុនចំនួន ៧,៥ លានតោន ដោយសារទិន្នផលស្រូវកើនឡើងខ្ពស់៕